ព័ត៌មានសន្តិសុខសង្គម

ក្រោយផ្ទុះមានការគាំទ្រសន្តិសុខABAម្នាក់ តុលាការបានដោះលែងឲ្យមានសេរីភាពវិញហើយ

ភ្នំពេញ៖លោកភឿងភីរៈសន្តិសុខABAដែលបានបាញ់សម្លាប់បុរសញៀនថ្នាំម្នាក់នៅក្បែរស្ពានអាកាសផ្សារដីហុយនោះត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០២១។នេះបើតាមលោកគុជគឹមឡុងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់សារព័ត៌មាននៅល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០២១ ។

សូមជម្រាបថា៖ លោកភឿនភិរៈសន្តិសុខធានាគារABAត្រូវបានបញ្ជូនខ្លួនមកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៨ខែមេសាឆ្នាំ២០២១។ពេលនោះក៏មានមេធាវី៩រូបមកពីក្រុមហ៊ុនមេធាវី ដ័ន& ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនលោកភឿន ភិរៈ ផងដែរ។
ករណីបាញ់សម្លាប់នេះបានកើតឡើង នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
តាមរយៈសេចក្តីប្រកាសព័ត៌មានក្រុមមេធាវីបានគូសបញ្ជាក់ថា៖ការជួយការពារក្តីដោយសារមើលឃើញស្ថានភាពគ្រួសារជនសង្ស័យភឿនភិរៈជាកូនកំព្រាឪពុកនិងជាអតីតតបញ្ញវន្តដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ក្រុមមេធាវីបានអះអាងថា៖ការស្វះស្វែងគាំពារផ្នែកច្បាប់នេះដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។
មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៊ីង.មេធាវី នី ចាន់ឌី.មេធាវី ឈរ ស៊ុនហុង.មេធាវី ស៊ឹងច័ន្ទកន្និកា.មេធាវីសានសុផា.មេធាវី ណែប ម៉ូនីកា.មេធាវី ឆន សំណាង.មេធាវី ប៉ាល់ វណ្ណារី.និងមេធាវី អោម ប៊ុនថា។

សូមបញ្ជាក់ថា៖កាលពីយប់ថ្ងៃទី៦ខែមេសាកន្លងទៅនេះមានកើតករណីហិង្សាមួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លារវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ៣៦ឆ្នាំ ជាមួយយុវជនម្នាក់។
អំពើហិង្សាបានឈានដល់ការផ្ទុះអាវុធបណ្តាលឱ្យយុវជនដែលគេអះអាងថាបែកថ្នាំផងនោះស្លាប់ពេលរូបគេកាន់កាំបិតសំដៅរត់ចូលទៅចាក់បុរសសន្តិសុខនិងជាជនសង្ស័យក្នុងសំណុំរឿងនេះ។

ជុំវិញករណីហិង្សានេះបណ្តាញសង្គមរួមទាំងអ្នកច្បាប់មួយចំនួនផងបានចាត់ទុកការបាញ់របស់លោកភឿនភិរៈទៅលើជនរងគ្រោះគ្រាន់តែជាករណីការពារខ្លួនប៉ុណ្ណោះ។បណ្តាញសង្គមចង់ឃើញស្ថាប័នតុលាការថ្លឹងថ្លែងលើអង្គហេតុនៃអំពើហិង្សានិងផ្តល់ការអនុគ្រោះដល់ជនសង្ស័យ។ប៉ុន្តែនៅទីបំផុតជនសង្ស័យភឿនភិរៈត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោះលែងឱ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០២១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *