ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនទំនើងម្នាក់ទៅតុលាការករណីដេញកាប់អ្នកអត់ដឹងអី

ស្ទឹងត្រែង៖សមត្ថកិច្ចបានបញ្ជូនជនទំនើងម្នាក់ទៅតុលាការពីបទដេញកាប់ភាគីជម្លោះបែច្រឡំទៅកាប់អ្នកអត់ដឹងអីទៅវិញ។ករណីនេះបានកើតឡើងនៅម្តុំធនាគារកាណាឌីយាស្ថិតនៅភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងកាលពីម៉ោងជាង៧យប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនទំនើងពីរក្រុមបង្កទំនាស់រហូតដេញកាប់គ្នាឱ្យមានការភ្ញាក់ផ្អើល។ ជនដៃដល់ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស និងបក្ខពួក បានដេញកាប់គ្នាជាមួយក្រុមម្ខាងទៀតឈ្មោះ ក្តឹប ជាឣ្នកភូមិស្រែពោធិ៍។រីឯជនរងគ្រោះឈ្មោះហៃដារ័ត្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
បន្ទាប់មកឈ្មោះក្តឹប និងបក្ខពួកបីនាក់បានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់សងសឹកក្រុម សឿន ពិសិទ្ធ ភេទប្រុស ឣាយុ១៦ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង បែរមកត្រូវឈ្មោះហៃ ដារ័ត្ន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិស្រែក្រសាំង(កាប់ច្រឡំ) ដែលកំពុងជិះម៉ូតូឌុបគ្នា ហើយបន្តកាប់ម៉ូតូរបស់ក្រុមឈ្មោះសឿន ពិសិដ្ឋ នឹងម៉ូតូនៅក្បែរគ្នាបណ្ដាលឱ្យខូចខាតទាំងស្រុង។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះសឿនពិសិដ្ឋ ព្រមទាំងដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួនពីរដើម ម៉ូតូមួយគ្រឿង គ្មានផ្លាកលេខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *