ព័ត៌មានជាតិ

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បាននាំយកអំណោយដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅស្រុកមោងឬស្សី

ភ្នំពេញ÷ ឯកឧត្ដម​ ឡុង​ នរិន្ទ​ រដ្ឋលេខាធិកា​រក្រសួង​យុត្តិធម៌​ និងជាសមាជិក​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មោងឬស្សី​ បាន​អម​ដំណើរ​ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅក្នុងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធានទី១ ថ្នាក់ជាតិចុះជួយស្រុកមោងឫស្សីក៏បាននាំយកអំណោយដែលមានជាថវិការ អង្ករ ទឹកស៊ីវ ទឹក​ស៊ីអ៊ីវ​ អំបិល និងត្រីខ ដើម្បីទៅចែកជូនដោយផ្ទាល់ដល់តំណាងប្រជាពលរដ្ឋចំនួន ៥០ គ្រួសាររស់នៅក្នុងឃុំមោង និងបាននាំយកអង្ករចំនួន ៦៨.៥តោន​ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ផ្តល់ឱ្យតាមបណ្តាឃុំទាំង៩ នៅក្នុងស្រុកមោងឫស្សី ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *