អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត:នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានដឹកនាំ កម្លាំងនគរបាលក្រោមឪវាទ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី វរសេនីយ៍ នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ និងមន្រ្តីនគរបាលចំណុះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាច្រើនរូប។