ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសដាក់ឱ្យដំណើរការគម្រោង “យើងរួមគ្នាដើម្បីកិច្ចការពារកុមារ” និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូគឺរវាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការ plan អន្តរជាតិ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងកុមារជាច្រើនរូប ដែលបានបង្ហាញឱ្យឃើញពីឆន្ទៈ និងការយកចិត្តទុកដាក់រួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា៕