ព័ត៌មានជាតិ

រដ្ធបាលខេត្ត សុំឱ្យរួមគ្នាលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសេវាសុខភាព

 

ព្រះវិហារ៖ព្រឹកថ្ងៃទី២៨ ខែមីនានេះអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធីបានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធិភាពនៃសេវាសុខភាព។
អភិបាលខេត្តព្រះវិហារ បានថ្លែងក្នុងឱកាសចូលរួមបិទសន្និបាទបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ។ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំង មន្ត្រីស្ថាបន្តក្រោមឱវាទខេត្តនិងអង្គការដៃគូជាច្រើនទៀត ។
នាឱកាសនោះលោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូពេទ្យ នៃរចនាសម្ព័ន្ធមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវៈត្រឹមត្រូវ។
លោកសូមអរគុណដល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ពីដៃគូរអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ និងវិស័យពាក់ព័ន្ធនានា មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក ធ្វើឱ្យវិស័យសុខាភិបាលទទួលបានជោគជ័យនារយៈពេលកន្លងមក។

ជាមួយគ្នានេះលោក គីម រិទ្ធី ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីបុគ្គលិកសុខាភិបាល ព្រមទាំងវិស័យសុខាភិបាលឯកជនទាំងអស់ សូមបន្តរក្សាសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ និងរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *