ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ បានដឹកនាំមន្ត្រីក្រោមឱវាទខេត្ត និងតំណាងក្រុមហ៊ុនសាងសង់។ ថា្នក់ដឹកនាំខេត្តបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត។សម្តេច ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យមុន្នីរង្សី ស្ថិតក្នុងភូមិត្រមុខទី២ ឃុំតុងរុង ស្រុកព្រៃឈរ។
សមិទ្ធផលដែលត្រូវបានផ្តល់ជូន រួមមាន អគារសិក្សា១ខ្នង ៣០បន្ទប់ -ទីចាត់ការ ២ខ្នងខ្លោងទ្វារ និងរបងសាលា – ផ្លូវបេតុងក្នុងសលា សួនច្បារភ្លោះ និងទីលានបាល់ទាត់ បាលទះ និងបាល់បោះ ។
បន្ទប់មក ឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់អគារសិក្សា១ខ្នង២ជាន់ ១០បន្ទប់ និងគម្រោងផ្លូវបេតុង ១ខ្សែ ដែលចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្តេចកិតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងថ្ងៃដដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីនិងក្រុមការងារក្រុមហ៊ុនចុះពិនិត្យការរដ្ឋានកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង២.៦០០ម៉ែត្រ ទទឹង៧ម៉ែត្រ។ បំបែកចេញពីផ្លូវជាតិលេខ៧ ម្តុំសាលាបឋមសិក្សាមៀន ឃុំមៀន ឆ្លងកាត់ភូមិចំនួន៣ រួមមាន ភូមិត្រពាំងក្រសាំង ភូមិដីឡូ ភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ ប្រភពថវិការក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *