ភ្លាមៗ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋានសហការជាមួយកងកម្លាំងប្រដាប់អាវុធ មានកម្លាំងយោធា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ចុះជួយអន្តរាគមន៍ និងជួយសង្គ្រោះ និងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ។
ជាមួយគ្នានេះដែរ លោក អ៊ុំ រាត្រី ក៏បានដឹកនាំមន្ត្រី កម្លាំងប្រដាប់អាវុធចុះមកទីតាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ដើម្បីនាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅតាមស្រុកដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ។
លោក អ៊ុំ រាត្រី បានដឹកនាំមន្ត្រីរាជការ កងកម្លាំងនគរបាល ១៨០នាក់ កងពលតូចថ្មើជើង៥១ ចំនួន១៧០នាក់ និងសឹងរងខេត្តចំនួន ៧៧នាក់ ចុះជួសជុល សាងសង់ឡើងវិញបានចំនួន ៥៤ខ្នង និងបាននាំយកអំណោយជាស្បៀងឧបភោគ បរិភោគ និងសង្គ័សី ជូនប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងនាំអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅតាមស្រុកដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ។
អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមមានសង័្គសីចំនួន ១,២៥០សន្លឹក, លោកអភិបាលខេត្ត និងក្រុមការងារចុះជួចំនួន ៧៥១៤សន្លឹក និងឈើក្រប ដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់តាមខ្នងផ្ទះ (គ្រប់ខ្នងផ្ទះ) និងឧបត្ថម្ភគ្រឿងឧបភោគ និងថវិកាមួយចំនួនជូនកងកម្លាំងដែលបានជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ។ រៀបចំជួសជុលឡើងវិញដំបូលអាគារសាលារៀនចំនួន ៥ខ្នង។
បើយោងតាមរបាយការណ៍ដែលបញ្ជាក់ដោយអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១៧.០០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះសរុប ចំនួន៤៣៧ខ្នង លើ៥ឃុំ របេីកសង័្គសី ៧,៦២៩សន្លឹក ក្នុងនោះមាន៖
ទី១៖ ស្រុកស្វាយចេក ចំនួន៩ខ្នង សង័្គសី១១៥សន្លឹក, ឃុំទ្រាស ៩ខ្នង អស់សង្គសី ១១៥សន្លឹក។
ទី២៖ ស្រុកថ្មពួក ចំនួន ៤២៨ខ្នង សង័្គសី៧,៥១៤សន្លឹក, ឃុំគំរូប៉ះពាល់៥ភូមិ ១២៩ខ្នង របើកសង័្គសី២.៥៦១សន្លឹក, ឃុំថ្មពួកប៉ះពាល់ ៥ភូមិ ១៥៤ខ្នង របើកសង័្គសី ១,២៥៣សន្លឹក, ប៉ះពាល់ដំបូលសាលារៀន៥ខ្នង របើកក្បឿង និងឃុំភូមិថ្មីប៉ះពាល់៣ភូមិ ១៤៥ខ្នង របើកសង័្គសី ៣,៧០០សន្លឹក៕