ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចបង្ក្រាបជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីហិង្សានៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានស្រាវជ្រាវ​ឃាត់រហូតខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាប្រេីកំបិតប័ងតោកាប់បណ្តាលឱ្យរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ កាលថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០២៣។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះចំនួន០២នាក់៖

ទី១៖ ឈ្មោះ​ គ្រី ណាសាការ ភេទ​ ប្រុស ជនជាតិខ្មែរអ៉ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ​។
និងទី២៖ ឈ្មោះ​ រី​ ណារុន​ ភេទប្រុស​ មុខរបរ​សិស្ស​ ស្នាក់នៅសង្កាត់ច្រាំចំរេះ២​ ខណ្ឌឫស្សីកែវ​។

ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន៖

១​៖ ឈ្មោះ​ សុខ​ ជា​ ភេទប្រុស​ ស្នាក់នៅបន្ទប់ជួល​ ភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​
២​៖ ឈ្មោះ​ តុង​ ម៉េងលី​ ភេទប្រុស​ ស្នាក់នៅមិនពិតប្រាកដ
៣​៖ ឈ្មោះ​ម៉ៅហឿន​ មិថុនា​ ភេទប្រុស​ ស្នាក់នៅមិនពិតប្រាក
៤​៖ ឈ្មោះ​ ហុក​ សុធារិទ្ធ​ ភេទ​ប្រុស​ ស្នាក់នៅបន្ទប់ជួល​ ភូមិទួលថ្ងាន់​ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​
៥​៖ ឈ្មោះ​ ហួត​ ចាន់តារាពេជ្រ​ ភេទប្រុស​ ស្នាក់នៅបន្ទប់ជួល​ ផ្លូវ១០៣​ ក្រុម៧​ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​
៦​៖ ឈ្មោះ​ យ៉េត​ រ៉ាវី​ ភេទប្រុស​ ស្នាក់នៅផ្លូវរថភ្លេីង​ សង្កាត់បឹងកក់ទី១​ ខណ្ឌដូនពេញ​
៧​៖ ឈ្មោះ​ សុគន្ធ​ បញ្ញា​ ភេទប្រុស​ ស្នាក់នៅផ្លូវបេតុង​ ភូមិទួលថ្ងាន់​ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​
៨​៖ ឈ្មោះទឹម​ បញ្ញា​ ភេទប្រុស​ ស្នាក់នៅផ្លូវ៩០៧​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​

វត្ថុតាងរួមមាន៖ កាំបិតបត័តោ ចំនួន​ ០២​, ម៉ូតូ ចំចំនួន០២គ្រឿ (ស្មាក់វី​ (smak v)​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ ១IT-1915, ស្កូពី​ (scoops) ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្ដាល​ 1W-0883។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *