ព័ត៌មានជាតិ

ជំនាញចុះរំដោះគ្រាប់មិនទាន់ផ្ទុះចេញពីដីចំការនៅស្រុករតនៈមណ្ឌល

បាត់ដំបង៖អាជ្ញាធរមូលដ្ឋាននិងមន្ត្រីអង្គភាពស៊ីម៉ាកបានទៅរំដោះយកគ្រាប់ជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចេញពីដីចម្ការបន្ទាប់ពីពលរដ្ឋប្រទះឃើញរួចរាយការណ៍ប្រាប់សមត្ថកិច្ច។
លោក សន និល អធិការនគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ការប្រទះឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះនៅលើដីចម្ការមួយម្តុំជើងភ្នំជ្រាញ់ ក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី២៤ ខែមករា។ម្ចាស់ចម្ការឈ្មោះអ៊ូ សារុំ អាយុ ៥៨ឆ្នាំ នៅភូមិ ឃុំខាងលើ។
ម្ចាស់ចម្ការបានប្រាប់សមត្ថកិច្ចឱ្យដឹងថា រូបគាត់យូរៗបានទៅចម្ការម្តងក៏ប្រទះឃើញគ្រាប់បែកដោយមិនបានដឹងថា រប៉ាត់រប៉ាយមកពីណាឡើយ។ភ្លាមៗនោះឈ្មោះអ៊ូសារុំ ក៏រាយការណ៍ទៅនគរបាលមូលដ្ឋានដើម្បីចុះមកពិនិត្យ។
លោកអធិការបានបន្តថា ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញCMAC ចុះពិនិត្យរួចយកចេញពីចម្ការនោះមានចំនួន២គ្រាប់ជាប្រភេទគ្រាប់បែកដៃS1មួយគ្រាប់និងមីនPMN2 ១គ្រាប់ជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *