ភ្នំពេញ៖ក្រុមចោរហារយដែលតែងឆក់យកសម្ភារនិងទ្រព្យសម្បត្តិពលរដ្ឋទូទៅដោយគ្មានក្តីមេតា្តនោះបានឆក់យកកាបូបពីស្ត្រីម្នាក់ជាកម្មករបោសសំរាមតាមផ្លូវយកទៅបាត់។
ករណីបង្កឱ្យមានការភ្ញាក់ផ្អើលនោះនៅជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងកាលពីវេលាទៀបភ្លឺថ្ងៃទី២៥ ខែមករា។កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុស្ត្រីម្នាក់ជាកម្មករបោសសំរាមក្រុមហ៊ុនស៊ីនទ្រីកំពុងតែជិះកង់អាគុយចេញពីផ្ទះទៅកន្លែងធ្វើការ។មកដល់កន្លែងខាងលើក៏មានចោរ២នាក់ជិះម៉ូតូ១គ្រឿងមកឆក់យកកាបូបដែលទុកក្នុងត្រកកង់អាគុយបានសម្រេចរួចជិះគេចខ្លួនបាត់។
ស្ត្រីរងគ្រោះឈ្មោះ សុខ ភាព អាយុ៤៨ឆ្នាំស្នាក់នៅក្នុងទីតាំងក្រុមហ៊ុនស៊ីនទ្រី សង្កាត់ដង្កោ ខណ្ឌដង្កោ។ចំណែកសម្ភារក្នុងកាបូបដែលបាត់បង់មាន ទូរសព្ទដៃម៉ាក oppo មួយគ្រឿង- លុយខ្មែរ៣ម៉ឺនរៀល-ប័ណ្ណបសស១សន្លឹកនិងសម្លៀកបំពាក់មួយកំផ្លេ៕