ព័ត៌មានសន្តិសុខសង្គម

កូនឌុបម្ដាយពិការភ្នែកតាមម៉ូតូទៅផ្ទះ ត្រូវចរន្តភ្លើងឆេះអស់

ភ្នំពេញ៖កូនប្រុសបានឌុបម្តាយពិការភ្នែកពីកន្លែងលក់នំត្រឡប់ទៅបន្ទប់ជួលវិញកំពុងស្ថិតនៅតាមផ្លូវសង្ស័យឆ្លងចរន្តភ្លើងបានឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅសល់តែគ្រោងដែក។
ហេតុការណ៍អកុសលនេះបានកើតឡើងនៅតាមផ្លូវលូ៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី២៣ ខែមករា។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីពិការភ្នែកជាម្ចាស់ម៉ូតូឈ្មោះ នុច ស្រីម៉ៅ អាយុ៤២ឆ្នាំ មុខរបរលក់នំ ស្នាក់នៅបន្ទប់ជួលម្តុំបុរីលឹមឈាងហាក់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ចំណែកម៉ូតូភ្លើងឆេះម៉ាកហុងដាបានខ្ចីលុយគេទិញក្នុងតម្លៃជាង៣០០ដុល្លារ។
មុនកើតហេតុស្ត្រីរងគ្រោះលក់នំបំពង់នៅម្តុំស្តុបទួលពង្រ។លុះដល់ពេលយប់ក៏បានឱ្យកូនប្រុសអាយុជាង១០ឆ្នាំជិះម៉ូតូឌុបទៅបន្ទប់ជួលវិញ។មកដល់កន្លែងខាងលើសង្ស័យឆ្លងចរន្តភ្លើងស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ពេលនោះប្រជាពលរដ្ឋនាំគ្នាជួយយកទឹកនិងបំពង់ពន្លត់មកបាញ់អស់ជាច្រើនបំពង់ទើបភ្លើងរលត់តែម៉ូតូឆេះខ្ទេចសល់តែគ្រោងដែក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *