ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរបានឆក់កាបូបពីស្ត្រីម្នាក់ បណ្ដាលឲ្យធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់

ភ្នំពេញ៖ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីអ្នកលក់បន្លែម្នាក់មិនបានសម្រេចបណ្ដាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលើរ៉ឺម៉កសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនៅត្រង់ស្ពានអាកាសស្ទឹងមានជ័យតាមផ្លូវព្រះមុនីរ៉េតលេខ២១៧ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីយប់ថ្ងៃទី២៣ ខែមករា។ ស្ត្រីរងគ្រោះឈ្មោះ ម៉ើ រ៉ូ អាយុ៣៥ឆ្នាំអ្នកលក់បន្លែ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ម្ចាស់រ៉ឺម៉កបានឱ្យដឹងថា មុនកើតហេតុពួកគាត់បានទិញបន្លែពីផ្សារដើមគដឹកយកទៅលក់នៅផ្សារជម្ពូវ័ន។មកដល់ខាងលើស្រាប់តែក្រុមចោរមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមកពីក្រោយក៏ឆក់យកកាបូបលុយពីស្ត្រីម្នាក់ស្ពាយចំហៀងខ្លួនអង្គុយលើរ៉ឺម៉កបណ្ដាលឱ្យធ្លាក់រយះក្បាលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់។ភ្លាមនោះប្រជាពលរដ្ឋបានហៅរថយន្តសាមុយមកដឹកយកទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ក្រោយពីឆក់រួចក្រុមជនសង្ស័យទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់អស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *