ព័ត៌មានសន្តិសុខសង្គម

ជំនាញរកឃើញបង្គាចាក់ចាហួយប្រមាណជិត ២០០គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចជំនាញដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តបានរកឃើញបង្គាចាក់ចាហួយប្រមាណជិត២០០គីឡូក្រាមនៅជិតផ្លូវរថភ្លើងត្រឡោកបែក។
មន្រ្តីក្នុងប្រតិបតិ្តការបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា កម្លាំងអគ្គនាយកដ្ឋានក.ប.ប. ប្រចាំបានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់នៅជិតផ្លូវរថភ្លើងត្រឡោកបែក ដើម្បីយកគំរូវិភាគរកវត្តមានសារធាតុគីមីហាមឃាត់។
តាមលទ្ធផលវិភាគដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័តចំពោះគំរូផលិតផលចំនួន៤០បានបង្ហាញឱ្យឃើញថា មិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែមន្រ្តីសាខាក.ប.ប.បានត្រួតពិនិត្យលើផលិតផលបង្គាស្រស់កំពុងដាក់លក់តាមស្តង់ហើយរកឃើញបង្គាចំនួន១៨០គីឡូក្រាមមានចាក់បញ្ចូលចាហួយសារធាតុ CMC ។
សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនតែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ដើម្បីបង្កើនទម្ងន់ត្រូវមន្រ្តីជំនាញបានអនុវត្តនីតិវិធីពិន័យអន្តរកាលនិងរឹបអូសទំនិញទាំងនោះយកទៅកម្ទេចចោល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *