ភ្នំពេញ៖រថយន្តព្រូសអ្នកបើកបរប្រើល្បឿនលឿនជ្រុលទៅបុកផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយបណ្តាលឱ្យបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ត្រូវពលរដ្ឋជួយទាញតៃកុងចេញពីក្នុងរថយន្តនោះ។
គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ ខែមករា។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដព្រូសផ្លាកលេខភ្នំពេញ2BQ-0167 តាមផ្លូវបេតុងយ៉ាងលឿនឆ្ពោះទៅស្ដុបទួលពង្រទំនងស្រវឹង ។មកដល់កន្លែងខាងលើក៏បានរេចង្កូតបុករះផ្ទះពលរដ្ឋលក់ឥវ៉ាន់ចាប់ហួយបណ្តាលឱ្យបាក់បែកខ្ទេចខ្ទីហើយក៏ក្រឡាប់ត្រូវបានអ្នកភូមិនាំគ្នាជួយទាញតៃកុងចេញពីក្នុងរថយន្តតែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។
បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យវាស់វែងនិងយករថយន្តបង្កទៅទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយ៕