ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី មាស សុភា អញ្ជើញចុះពិនិត្យស្ថានភាពទំនប់សន្តរ និងផ្លូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយទឹកជំនន់

 

(ព្រះវិហារ) នៅព្រឹកថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២២ ឯកឧត្តមមាសសុភាទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តមប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមគីម រិទ្ធី ឯកឧត្តមឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកលោកស្រីអភិបាលរងខេត្តប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុងព្រះវិហារនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូប អញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទំនប់សន្តរពិសេសស្រូវស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតឲ្យទឹកជំនន់ស ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរឯកឧត្តមមាសសុភាក៏បានអញ្ជើញចុះពិនិត្យស្ថានភាពវឌ្ឍនភាពការសាងសង់ទំនប់សន្តរដែលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូន ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចបាន៥០% ពិសេសកសាង ស្ពាន ផ្លូវថ្នល់ ទំនប់ក្នុងខេត្តព្រះវិហារ ឱ្យមានការរីកចម្រើន។ ឯកឧត្តមបានបន្តទៀតថា ការសាងសង់ទំនប់សន្តរ ឬផ្លូវក្រវាត់ក្រុង នេះ គឺដើម្បីទប់ទឹកជំនន់ដែលហៀរហូរចេញពីដងស្ទឹងសែន ចូលទៅក្នុងទីប្រជុំជនក្រុង ដោយសារជំនន់ទឹកភ្លៀង និងការបិទទ្វារទំនប់អាងទឹករក្សា។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួនផ្ដល់ជូនក្រុមការងារសាងសង់រួមមានះ អង្ករ ១៥០គីឡូ ទឹក ក្រូច៦កេស ទឹកសុទ្ធ៦កេស ត្រីខ៦ យួរ មី៦កេស គុយទាវ៦កេស ទឹកត្រី៦៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *