ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន១០នាក់ ត្រៀមបញ្ជូនទៅតុលាការ រត់គេចខ្លួន៣នាក់ កំពុងតាមចាប់

រតនគិរី៖កម្លាំងនគរបាលនិងអាវុធហត្ថខេត្តសហការឃាត់មនុស្ស១០នាក់ករណីកាប់ចាក់គ្នាត្រៀមបញ្ជូនទៅតុលាការនិងរត់គេច៣នាក់កំពុងតាមចាប់យកមកចាត់ការតាមច្បាប់។


សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលានេះថា ករណីបង្កហិង្សាដោយមានក្មេងទំនើង២ក្រុមជាង១០នាក់ដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យបណ្ដាលឱ្យម្នាក់រងរបួសធ្ងន់កាលពីយប់ថ្ងៃទី៣ ខែតុលា។ក្នុងនោះក្រុមទី១មានគ្នា៣នាក់រីឯក្រុមទី២មានគ្នា១០នាក់។
ក្រោយមានអំពើហិង្សាដេញកាប់ចាក់គ្នានិងមានអ្នករបួសរួចមកសមត្ថកិច្ចបានចុះឃាត់ជនសង្ស័យចំនួន១០នាក់ ប្រើដំបងដែក និងដាវកាប់ចាក់ស្រែកឡូឡា នៅក្រោយសណ្ឋាគារឆេង ឡុកក្នុងភូមិ ទេសអន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុង។
មូលហេតុបណ្តាលមកពីក្មេងទំនើងក្រុមទី១ មានគ្នា៣នាក់បានកាប់ទៅលើក្រុមទី២មានគ្នា១០នាក់ឱ្យរបួសធ្ងន់ម្នាក់។ បន្ទាប់ពីមានអ្នករងរបួសភាគីក្រុមទី១នាំគ្នារត់គេចខ្លួនបាត់អស់សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *