ព័ត៌មានជាតិ

ប្រជាពលរដ្ឋមូលមតិគ្នាចូលមួយជួសជុលផ្លូវលំមួយខ្សែប្រវែង១៧គីឡូម៉ែត្រនៅឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ

 

ព្រះវិហារ៖នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២២នេះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតាមជនបទបាននាំគ្នាជួសជុលផ្លូវលំមួយខ្សែប្រវែង១៧គីឡូម៉ែត្រដើម្បីសម្រួលការធើ្វដំណើរចេញចូលនៅភូមិព្រៃវែងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដោយសារផ្លូវនេះពិបាកចេញចូលពីភូមិព្រៃវែងមកស្រុកគូលែនដឹកជញ្ជូនផលដំណាំនិងអ្នកជំងឺនិងអ្នកមានផ្ទៃពោះមករកសេវាមណ្ឌលសុខភាព។ព្រោះនៅឯភូមិមិនមានមណ្ឌលសុខភាពទេតាមជនបទមានការំបាកទើបពួកគាត់សម្រេចចិត្តជួសជុលផ្លូវលំមួយខ្សែនិងធ្វើស្ពាន៣កន្លែងសម្រាប់ឆ្លងកាត់។

ប្រជាពលរដ្ឋបានបន្តថា ការងារនជដឹកនាំដោយលោកមេភូមិព្រៃវែងរ៉ៃអង្គាសលុយដើម្បីទិញប្រេងចាក់គ្រឿងចក្រមួយចំនួនទិញម្ហូបសម្រាប់បងប្អូនមកជួយធើ្វ។ក្នុងនោះប្រជាពលរដ្ឋសូមណូមពរដល់សម្តេចតេជោហ៊ុនសែននិងសប្បុរសជនជួយធ្វើផ្លូវបានមួយខ្សែផង។ដើម្បីសម្រួលប្រជាពលរដ្ឋភូមិនេះបានដឹកជញ្ជូនផលដំណាំព្រោះនៅទីនេះមានការលំបាកខ្វះខាតយ៉ាងខ្លាំងពេលរដូវភ្លៀងពិបាកធ្វើដំណើរចេញចូលមកស្រុកម្តងៗ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *