ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកកិនក្មេងប្រុសតូចម្នាក់ស្លាប់ នៅស្រុកបរសេដ្ឋ

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារក្មេងស្រីវ័យជាង១០ឆ្នាំជិះម៉ូតូឌុបក្មេងចូលជង្ហុកក៏ធ្លាក់ក្មេងតូចនោះហើយត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់តែម្តង។
ហេតុការណ៍ដ៏រន្ធត់នេះនៅ ម្តុំភូមិសេរីភ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៧ ខែមេសា។មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា មុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1AG-6297 បើកបរដោយក្មេងស្រីឈ្មោះ ឃីម លីស្សាអាយុ១២ឆ្នាំនៅភូមិ ឃុំខាងលើនិងបានឌុបក្មេងប្រុសម្នាក់ឈ្មោះយីម សុភ័ស្សអាយុ៩ឆ្នាំ។
ម៉ូតូជិះចូលជង្ហុកហើយក៏ធ្លាក់ក្មេងប្រុសនោះស្របពេលមានរថយន្តម៉ាកខេនធើផ្លាកលេខ PP-2734 បើកមកពីក្រោយហ្វ្រាំងមិនទាន់ជ្រុលកិនស្លាប់តែម្តង។បន្ទាប់មកនគរបាលជំនាញបានយកមធ្យោបាយទាំង២ពីរទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *