ព័ត៌មានសន្តិសុខសង្គម

រឿងឆេះផ្ទះមួយខ្នង នៅស្រុកឱរ៉ាល់ បង្កខូចខាតសន្ធឹកសន្ធាប់

កំពង់ស្ពឺ៖ភ្លើងបង្កពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះផ្ទះអស់មួយខ្នងដោយបានបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់យ៉ាងសន្ធឹកសន្ធាប់។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០២២។ម្ចាស់ផ្ទះរងគ្រោះឈ្មោះជ័យ សាវ៉ាងអាយុ៦៦ឆ្នាំប្រពន្ធឈ្មោះ សំ រឹម អាយុ៦២ឆ្នាំ។
ហេតុការណ៍នេះបណ្តាលឱ្យផ្ទះមួយខ្នងសាងសង់ពីឈើប្រក់ក្បឿងជញ្ជាំងក្តារទំហំ៦គុណ៨ម៉ែត្រត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង។ជាមួយនោះបាត់បង់លុយដុល្លារចំនួន១.០០០ដុល្លារ-ប្រាក់រៀល១.០០០.០០០រៀល-កំព្យូរទ័រ១គ្រឿង-អត្តសញ្ញាបណ្ណ៤សន្លឹក-សំបុត្រកំណើត៦-សៀវភៅស្នាក់នៅ២-កាតចាក់វ៉ាក់សាំង១-បណ្ណគណបក្ស១-ប្លង់ដី៤សន្លឹក-និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។តែគ្រោះអគ្គិភ័យនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *