ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនមនុស្ស៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ចាម៖កម្លាំងនគរបាលខេត្តជាមួយនគរបាលស្រុកចំនួន៣កាលពីរសៀលថ្ងៃទី១២ ខែមករាបានចាប់ជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធគ្រឿងញៀនត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះខាន់ សុជាតិ អាយុ៣៥ឆ្នាំ ជាកម្មករនៅភូមិព្រែកក្តី ស្រុកពញាឮ ខេត្តកណ្តាល ជាមួយវត្ថុតាងគ្រឿងញៀន៩កញ្ចប់។ឈ្មោះ សន តេង ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិព្រែកក្រួស ខេត្តកំពង់ចាមនិងឈ្មោះ អ៊ីន ប៊ុនរ័ត្នអាយុ៣០ឆ្នាំអ្នកលេងភ្លេងនៅភូមិអន្ទង់ស ស្រុកកងមាស ជាមួយវត្ថុតាងគ្រឿងញៀន២កញ្ចប់ ។
វត្ថុតាងដកហូតបានមាន-ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន១១កញ្ចប់ និងទូរសព្ទ៤គ្រឿង។ជនសង្ស័យត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តបានរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *