ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមកាប់គាស់រាននិងឈូសឆាយព្រៃលិចទឹក៨នាក់

បាត់ដំបង៖អាវុធហត្ថខេត្តបាត់ដំបងនៅថ្ងៃទី២៩ ខែវិច្ឆិកាបានចុះបង្ក្រាបបទល្មើសលួចកាប់ឆ្ការគាស់រាននិងឈូសឆាយព្រៃលិចទឹកនិងចាប់ជនសង្ស័យ៨នាក់។
លោកអនុសេនីយ៍ឯក ឡាវ វ៉ាន់ នាយការិយាល័យព្រហ្មទណ្ឌបានឱ្យដឹងថា កម្លាំងបានស្រាវជ្រាវករណី កាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹកនេះបានធ្វើឡើងនៅម្តុំអូរកំបុត ភូមិព្រែកឆ្តោ ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ២៩ ខែវិច្ឆកា ។
ប្រតិបត្តិការនេះផ្នែកជំនាញបានចាប់ជនសង្ស័យបាន៨នាក់មានក្មេងម្នាក់ជាអ្នករស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ។ពួកគេបានកាប់គាស់រាន និងឈូសឆាយដីតំបន់ព្រៃលិចទឹកយកជាកម្មសិទ្ធិលើផ្ទៃដីទំហំ៥០ហិកតា។ក្នុងនោះកម្លាំងដកហូតវត្ថុតាងមាន: ត្រាត់ទ័រ១គ្រឿង,គោយន្ត ១ គ្រឿង, កាណូតស្មាច់២ គ្រឿង និងម៉ាស៊ីនការណូត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាតើការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *