ភ្នំពេញ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា តំណាងអយ្យការអមតុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១បានចោទប្រកាន់បុរសម្នាក់ជេរប្រមាថមន្ត្រីនគរបាលកំពុងអនុវត្តច្បាប់ចំនួន៤បទល្មើស។
ទី១-ពីបទបើកបរយានយន្តមិនព្រមឈប់តាមបញ្ជារបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក២-បទ រារាំងឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ៣-បទហិង្សាដោយចេតនាប្រមាថ-និង៤បទប្រឆាំងអ្នករាជការសាធារណៈ។
គួរបញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជេរប្រមាថសមត្ថកិច្ច ទៅតុលាការកាលពីម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា។បុរសនេះជាសន្តិសុខឯកជន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និង ដេញវាយសមត្ថកិច្ច នៅម្តុំក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕