ព័ត៌មានអន្តជាតិ

ពេលនេះលោក Boden បន្តភារកិច្ចឡើងវិញ បន្ទាប់ពីផ្ទេរអំណាចមួយរយ: ទៅអនុប្រធានាធិបតី

បើយោងតាមអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងថា ពេលនេះលោកប្រធានាធិបតី Joe Biden មានស្មារតីល្អ ហើយបានបន្តភារកិច្ចរបស់លោកឡើងវិញ បន្ទាប់ពីផ្ទេរអំណាចទៅឲ្យអនុប្រធានាធិបតីលោកស្រី Kamala Harris ជាបណ្ដោះអាសន្ន ខណៈកំពុងធ្វើការពិនិត្យពោះវៀនធំជាប្រចាំ ។

លោកស្រី Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីបាននិយាយជាមួយលោកស្រី Harris និងអគ្គសេនាធិការលោក Ron Klain នៅម៉ោងប្រហែល ១១ និង ៣៥ នាទីថ្ងៃត្រង់ ហើយបានបន្តភារកិច្ចរបស់គាត់នៅពេលនោះ ។

លោក Biden បានស្ថិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed ជាកន្លែងដែលគាត់នឹងបំពេញការពិនិត្យសុខភាពដែលនៅសល់ មុនពេលត្រឡប់ទៅសេតវិមានវិញ ។

លោកប្រធានាធិបតី Biden បានផ្ទេរអំណាចទៅ​ឲ្យ​លោកស្រី Harris សម្រាប់រយៈពេល​​ ដែល​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅក្រោមការប្រើថ្នាំ​សន្លប់ ​ដើម្បី​​​ឆ្លុះ​មើល​ពោះវៀនធំ ហើយ​នឹង​មក​ដល់​នៅ​មុន​ថ្ងៃ​ខួប​កំណើត​គម្រប់ ៧៩ ឆ្នាំ​របស់​លោក ហើយលោកស្រី Harris នឹងគ្រប់គ្រងជា​បណ្តោះ​អាសន្ន​ នូវ​អាវុធនុយក្លេអ៊ែរ និង​យោធា​របស់​សហរដ្ឋអាមេរិកជាដើម ។

គួរ​បញ្ជាក់​ថា​ លោកស្រី Harris អាយុ ៥៧ ឆ្នាំ គឺជាស្ត្រីទីមួយ និងជាជនជាតិអាមេរិកស្បែកខ្មៅ និង​អាស៊ី​ខាងត្បូងដំបូងគេ ដែលត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *