ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនម្នាក់ ករណីវាយឪពុកឲ្យស្លាប់ទៅតុលាការ

ស្វាយរៀង៖កម្លាំងនគរបាលបានត្រៀមបញ្ជូនជនសង្ស័យជាកូនទៅតុលាការករណីវាយឪពុកបង្កើត បណ្ដាលឱ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅភូមិចិន្សា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពី រំលងអធ្រាត្រចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាកូនឈ្មោះមុត ឧត្តម អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះអ៊ូ សាម៉េន អាយុ៤៦ឆ្នាំរស់នៅ ក្នុងភូមិឃុំខាងលើ។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី៦ខែវិច្ឆិកាខ្លួនបានផឹកស្រាស្រវឹងហើយក៏ទាស់សម្តីគ្នាជាមួយឪពុកបង្កើត។នៅពេលទាស់គ្នាឪពុកខឹងក៏បានយកដបទឹកត្រី មកគប់លើខ្លួន។
ខណ:នោះខ្លួនក៏បានយកដបទឹកត្រីមកវាយឪពុកត្រូវចំក្បាល២ដបបណ្តាលឱ្យបែកក្បាលហូរឈាម ប្រកាច់លើដី។បន្ទាប់មកបានយកឆ្នាំងដាំបាយវាយក្បាលបន្ថែមទៀតបណ្តាលឱ្យស្លាប់តែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវ នគរបាលស្រុកស្វាយជ្រំបានរៀបចំសំណុំរឿងត្រៀមបញ្ជូនជនរួបនេះទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *