ព័ត៌មានជាតិ

ណែនាំក្នុងពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌអំឡុងពេលឆ្លងរាលដាលជំងឺ covid 19

ព្រះវិហារ៖ក្នុងពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌអាជ្ញាធរខេត្តព្រះវិហារបានចេញសេចក្តីណែនាំ រួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាល និងការការពារការចម្លងវីរុសកូវីដ១៩ និងវិធានការបង្ការការពុលចំណីអាហារ។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ពលរដ្ឋចូលរួមបដិបត្តិតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល តាមសភាពជាក់ស្តែង នៃកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានាសំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហា វនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំដូចតទៅ៖
ក្នុងទីវត្តអារ៉ាមគណៈកម្មការវត្ត ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យ តាមដានលើពុទ្ធបរិស័ទដែលចេញចូលទីវត្តអារ៉ាម ព្រះវិហារ សាលាឆាន់និងកុដិនីមួយៗឱ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់ៗរូបត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ១៩។
គ្រប់ច្រកចេញចូលនីមួយៗនៃវត្តអារ៉ាម ត្រូវរៀបចំឱ្យមានកន្លែងលាងដៃ និងរក្សាការលាងដៃអោយបានញឹកញាប់ វ៉ាស់កំដៅ និងបាញ់ទឹកអាល់កុល ឬអាល់កុល ជែល សម្រាប់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យមានការធ្វេសប្រហែស។
សូមជ្រើសរើសការជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះ ឬគេហដ្ឋានតែមួយ មិនត្រូវអញ្ជើញសាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីគ្នា ឬមិត្តភ័ក្រជិតស្និតមកជួបជុំលេងល្បែងសុីសង ច្រៀងរាំ ឬការជួបជុំគ្នាពិសារអារហារនិងសេពគ្រឿងស្រវឹង៕
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *