ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូទៅបុករថយន្តពីក្រោយ ដួលបោកក្បាលស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តធំដឹកទៅនិញពីក្រោយបណ្តាលឱ្យដួលបោកក្បាល ស្លាប់យ៉ាងអាណោចអាធ័មនៅតាមផ្លូវជាតិលេខ៥ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅកាលពី យប់ ថ្ងៃទី១២ ខែកញ្ញាឆ្នឈ២០២១។
សពជនរងគ្រោះ ភេទប្រុស នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។មុនហេតុការណ៍កើតឡើង រថយន្តម៉ាក ដេវូ ធ្វើដំណើរតាមផ្លូវជាតិលេខ៥។មកដល់ត្រង់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពាក់ផ្លាកលេខកំពង់ឆ្នាំង1J-8158 ស្របទិសគ្នា ក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តពីក្រោយ ដួលបោកក្បាល ស្លាប់តែម្តង
បន្ទាប់មកនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញបានចុះមកវាស់វែងនិងយករថយន្តរួមទាំងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *