ស្ទឹងត្រែង៖គំនរឈើជាច្រើនជាប្រភេទសុគ្រំដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងដឹកចេញបន្ត។ លោក សួន ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡបានដឹកនាំកម្លាំងចុះបង្ក្រាប កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជុំ លោក សួន ម៉េងលី បានដឹងថា: ឈើដែលចុះបង្ក្រាបបាននេះ ជាឈើសុគ្រំប្រភេទលេខ១ រាប់រួចរាល់មានចំនួន៥០សន្លឹក ប្រភេទខ្លុំមុខកាត់២៥គុណ២៥គុណ២,២ម៉ែត្រ ចំនួន៥ដុំ ។ក្នុងនោះប្រភេទកូនក្រឡឹង៧ដុំ សរុប១២ដុំនិង៥០សន្លឹក។
នាយសង្កាត់រដ្ឋបាលព្រៃឈើបានបន្ត ថា ក្រោយពីរាប់បានដឹងនៅចំនួនឈើរួចរាល់ហើយនោះ លោកក៏បានហៅគោយន្តមកដឹកជញ្ជូនយកឈើនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់អស់ហើយនៅល្ងាចថ្ងៃដដែល។ រីឯចំនួនម៉ែត្រគូបលោកថា: នៅមិនបានទាន់វាស់វែងដឹងនៅឡើយនោះទេ ៕