ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលទៅបុកតូបលក់ទំនិញ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កំពង់ឆ្នាំង៖បុរសម្នាក់ជិះម៉ូតូលឿនបានជ្រុលទៅបុកតូបលក់ទំនិញមួយកន្លែងបណ្តាលឱ្យស្លាប់ភ្លាមនិងម្ចាស់តូប រងរបួសធ្ងន់នៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
អ្នកស្លាប់ឈ្មោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ប្រដិន ឃុំសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានជិះម៉ូតូម៉ាក CB 400CC ពាក់ផ្លាកលេខភ្នំពេញ 1GU.0261 បានជ្រុលទៅបុកតូបលក់ ទំនិញបណ្ដាលស្លាប់ តែម្តង ។ជាមួយនោះម្ចាស់តូប ឈ្មោះ យ៉យ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសធ្ងន់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះ រវាស់វែង តាមជំនាញ។ បន្ទាប់មកក៏បានប្រគល់សាកសពជនរងគ្រោះឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *