បរទេស÷នារីម្នាក់នៅប្រទេសឥណ្ឌូណេស៊ី ស្រឡាំងកាំងជាខ្លាំង ខណៈដែលកំពុងតែរៀបការសុខៗស្រាប់តែលេចមុខនារីម្នាក់ទៀតមកសុំប្ដីខ្លួនរៀបការដែរ ទាំងដែលមិនបានអញ្ជើញមកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេផងកាលពីពេលថ្មីៗ។
កូនក្រមុំរាប់ច្បាប់ឈ្មោះ Nur khusnul kotimah អាយុ 20 ឆ្នាំបាននិយាយថា ហេតុការណ៍នេះត្រូវបានលាតត្រដាងឡើងបន្ទាប់ពីនាង Yuanita Ruri អាយុ ២១ឆ្នាំអតីតមិត្តស្រីរបស់កូនកំលោះ បានមករកកូនកំលោះឈ្មោះ Korik Akbar ហើយសុំគាត់រៀបការជាមួយ ដោយមិនស្គាល់ថ្វាយអ្វីទាំងអស់។
សារព័ត៌មានHarian Metro រាយការណ៍ឲ្យដឹងថានាង Yuanita គឺជាអតីតមិត្តស្រីរបស់កូនកំលោះអាយុ ២០ ឆ្នាំ ហើយពួកគេបានស្គាល់គ្នាតាំងពីឆ្នាំ ២០១៦។ នាងបានដឹងអំពីពិធីមង្គលការនេះតាមរយៈបណ្ដាញសង្គម ខណ:មិត្រភ័ក្រ្តជាច្រើនចាប់ផ្ដើមអបអរសាទរដោយច្រឡំថា នាងជាកូនក្រមុំទៀតផង។
នាងកូនក្រមុំស្របច្បាប់បានបន្ថែមថា នាងមិនសប្បាយចិត្តទាល់តែសោះបន្ទាប់ពី yuanita មានវត្តមានក្នុងកម្មវិធីទាំងដែលមិនបានអញ្ជើញចលទាល់តែសោះ “ដោយសារតែនាង មកសុំធ្វើជាភរិយាម្នាក់ទៀតនៅក្នុងពិធី”។ នាង Khusnul បានរៀបរាប់ថា ប៉ុន្មាននាទីបន្ទាប់ពី មកដល់ផ្ទះកូនកំលោះ នាង Yuanita ក៏បានបង្ហាញមុខ ហើយសូមរៀបការត្រង់ៗតែម្ដង ។
នៅពេលប្រព័ន្ធផ្សព្វផ្សាយបានសាកសួរលោកKorik ដំបូងគាត់បានសម្ដែងការភ្ញាក់ផ្អើលទៀតខ្លាំងដែរ ប៉ុន្តែក្រោយមក គាត់សម្រេចចិត្តរៀបការជាមួយពួកគេទាំង២នាក់ បន្ទាប់ពីពិភាក្សាជាមួយគ្រួសាររបស់ខ្លួនអស់រយៈពេលច្រើនម៉ោង ទាំងខាងកូនក្រមុំនិងគ្រួសារកូនក្រមុំមិនពេញចិត្ត។
លោកបានបន្ថែមថា÷បណ្ណាការសម្រាប់អ្នកទាំងពីរក៏ដូចគ្នាដែរ ដែលមានចំនួន ១,៧៥ លានរូពី (ប្រមាណ ១២០ ដុល្លារ)។គាត់បានចែករំលែកថា ការសម្រេចចិត្តរៀបការជាមួយនារីទាំងពីរនាក់នេះ មានការព្រួយបារម្ភបន្តិច ព្រោះបច្ចុប្បន្នគាត់គ្មានការងារធ្វើហើយមានប្រពន្ធ២នាក់ ថែមទៀត៕