ព័ត៌មានជាតិ

គ្រួសាររងគ្រោះ ៣ គ្រួសារ ទទួលអំណោយសង្គ្រោះបឋមពីរដ្ឋបាលស្រុកវើនសៃ

រតនគិរី៖ រដ្ឋបាលស្រុកវើនសៃកាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០២១បាននាំយកអំណោយចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ៣គ្រួសារនៅភូមិបាដែង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។អំណោយយកទៅឧបត្ថមនោះ ក្នុងមួយគ្រួសារទទួលបានដូចជា អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប និងថវិកា១០ម៉ឺនរៀលផងដែរ។

លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានឱ្យដឹងថា៖ នៅវេលាល្ងាច ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១នោះ មានខ្យល់កន្ត្រាក់បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅក្នុងភូមិបាដែង ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។

គ្រួរសារងគ្រោះ មានទី១.ឈ្មោះ ខឿង វ៉ាន់ របើកសង្ក័សីសំយ៉ាប ។ទី២.ឈ្មោះ ប៉ុត ងើយ របើកសង្ក័សីដំបូលមួយចំហៀង។ទី៣.ឈ្មោះ សន ម៉ាប់ របើកសង្ក័សីដំបូលសំយ៉ាបមួយចំហៀង។ហេតុការណ៍ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសប៉ះពាល់ដល់អាយុជីវិតនោះទេ ។
អភិបាលស្រុកក៏បានផ្តាំផ្ញើណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជាខ្យល់កន្រ្ដាក់ជាដើម ដែលអាចកើតឡើងជាយថាហេតុនារដូវវស្សាខាងមុខនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *