ព័ត៌មានសន្តិសុខសង្គម

រថយន្តតូចធំចំនួន១១២គ្រឿងត្រូវអាជ្ញាធរខេត្តចាប់ណែនាំនិងផាកពិន័យ

 

ព្រះវិហារ៖រថយន្តតូចធំគ្រប់ប្រភេទចំនួន១១២គ្រឿងដែលធ្វើចរាចរណ៍តាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវក្រុមការងារគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ត ចាប់អប់រំណែនាំនិងមួយចំនួនទៀតត្រូវអនុវត្តន៍ទៅតាមច្បាប់ដោយពិន័យមិនលើកលែង។

លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ត្រឹមរយៈពេលកន្លះខែចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្តព្រះវិហារ បានចាប់ឃាត់រថយន្តតូចធំគ្រប់ប្រភេទដែលបើកបរតាមដងផ្លូវនានាក្នុងខេត្តបានចំនួន១១២គ្រឿង។
ប្រធានមន្ទីរបានបញ្ជាក់ទៀតថាក្នុងចំណោមរថយន្តតូចធំទាំង១១២គ្រឿងដែលក្រុមការងារបានចាប់ឃាត់នោះ ភាគច្រើនរថយន្តទាំងនោះដឹកសំពីងសំពោង រថយន្តតរានខាងក្រោយ រថយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសជាដើម។ក្នុងនោះរថយន្តមួយចំនួនតូចក្រុមការងារបានអប់រំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *