ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បានហើយជាឃាតករសម្លាប់បុរសម្នាក់នៅស្រុកម៉ាឡៃ

 

បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រស្រុកម៉ាឡៃតាមចាប់បានហើយឃាតកដែលសម្លាប់បុរសម្នាក់ស្លៀកពាក់ឈុតទាហាននៅស្រុកម៉ាឡៃគឺយកម៉ូតូទៅលក់ទិញថ្នាំជក់បន្ត។

សមត្ថកិច្ចបានឱ្យដឹងថា៖ឃាតកដែលសម្លាប់បុរសវ័យចំណាស់ម្នាក់ស្លៀកពាក់ឈុតទាហាន ត្រូវនគរបាលឃាត់ខ្លួនបានហើយគឺជននេះជាមនុស្សញៀនថ្នាំ ហើយបានសម្លាប់ជនរងគ្រោះ ។ជនរងគ្រោះឈ្មោះ រ៉ុង រឿង អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ។

សមត្ថកិច្ចបានបន្តថា ៖ជនដៃដល់ឈ្មោះ វុន ឡៃហៀក អាយុ២៦ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំម៉ាឡៃ។ ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារតែជក់ថ្នាំញៀនខ្លាំង គ្មានលុយទិញថ្នាំញៀន ក៏យកដំបងវាយទៅលើជនរងគ្រោះ ដើម្បីយកម៉ូតូទៅលក់ទិញថ្នាំញៀនជក់បន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *