Uncategorized

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមព្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់បើកសាលាវគ្គបណ្ដុះបណ្ដាលបច្ចេកទេស តម្លើងបណ្ដាញ អគ្គិសនីវិទ្យាល័យមង្គលបុរី!

(បន្ទាយមានជ័យ)៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារ សន្តិសុខសុវត្ថិភាព ជូន ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់បើកវគ្គសាលាបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនី និងម៉ាសុីនត្រជាក់ នៅវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា សម្រាប់ខេត្តបន្ទាយមានជ័យ ឯកឧត្តម បានជម្រុញ និងគាំទ្រការដាក់ឲ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេសនេះ នៅគ្រប់ក្រុងស្រុកទាំង៩ដែលបានសាងសង់រួចហើយ។ ជំហានដំបូងគឺយើងបានបើកវគ្គអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី វិទ្យាល័យ សម្តេចឪ វិទ្យាល័យស្វាយចេក ហើយយើងគ្រោងបើកវគ្គបន្តបន្ទាប់ទៀតនៅវិទ្យាល័យ ថ្មពួក វិទ្យាល័យមង្គលបូរី និងកន្លែងផ្សេងៗទៀត។ ក្រៅពីជំនាញអគ្គិសនី យើងនឹងបណ្តុះបណ្តាលបន្ថែមទៀតលើជំនាញគ្រឿងម៉ាស៊ីន គ្រឿងយន្តកសិកម្ម ជំនាញកសិកម្មនិងកុំព្យូទ័រ។ គោលដៅសំខាន់គឺយុវជននៅតាមភូមិ ឃុំ ដើម្បីយកចំណេះជំនាញទាំងនោះនៅតាមសហគមន៍ និងក្រុមហ៊ុននានា។

ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ ដែលពុំបានចូលរៀន មហាវិទ្យាល័យ ហើយពុំទាន់បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃហើយក្មួយៗ នឹងមានជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិត។ ហើយសម្រាប់ក្មួយៗសិក្ខាកាម ដែលកំពុងទទួលការបណ្តុះបណ្តាល ត្រូវខិតខំប្តេជ្ញាចិត្ត ពុះពារ “រៀនឲ្យចប់ និងរៀនឲ្យចេះ” ដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅពេលអនាគត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *