ព័ត៌មានសន្តិសុខសង្គម

នគរបាលជាច្រើនអ្នកនាំយករថយន្តដឹកទឹក ជួយពន្លត់ករណីអគ្គីភ័យឆាបឆេះហាងសាឡន យីហោឌីវ៉ា( Zing) នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោង២:៣៥នាទី រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយបានឆាប់ឆេះផ្ទះហាងសាឡនមួយកន្លែង យីហោឌីវ៉ា (Zing) នៅតាមបណ្តោយផ្លូវបេតុង មុខបុរីហ្គោដឡាក់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវីរៈនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ប្រមាណ៥០នាក់ នាំយករថយន្តដឹកទាំង១គ្រឿង សហការជាមួយកម្លាំងកង់រាជអាវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយពន្លត់ករណីអគ្គីភ័យនេះរហូតគ្រប់គ្រប់បាននិងភ្លើងរលត់ទៅវិញទាំងស្រុង។

លោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ករណីអគ្គីភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ម៉ាស៉ីនត្រជាក់ បង្កឲ្យមានភ្លើងទើបបណ្តាលឲ្យឆាប់ឆេះបន្ទប់ជាន់លើ ឆេះពូក និងសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។

ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចយើង ប្រើទឹកអស់ចំនួន០៣ឡាន រថយន្តទឹកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង, រថយន្តទឹកក្រុមហ៊ុនកាស៊ីណូត្រូពីកាលណា១គ្រឿង និង រថយន្តទឹកក្រុមហ៊ុន កាស៉ីណណូប៉ោយប៉ែតរីសត, បំពង់ពន្លត់អគ្គីភ័យចំនួន ០៥ធុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *