ព័ត៌មានសន្តិសុខសង្គម

រកមិនទាន់ឃើញតៃគុងរថយន្ត បើកបុកជាមូយម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម!

 

បន្ទាយមានជ័យ៖រថយន្តបើកបុកជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម ហើយតែកុងបានរត់បាត់សមត្ថកិច្ចកំពុងរកចាប់ខ្លួន។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៦ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៥ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ផល ជុយ អាយុ៣៨ឆ្នាំនៅភូមិ ឃុំខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខបន្ទាយមានជ័យ1A.3939 ។មុនកើតហេតុជនរងគ្រោះជិះម៉ូតូតាមផ្លូវជាតិលេខ៦ពីកើតទៅលិច។ មកដល់កន្លែងខាងលើបានបុកជាមួយរថយន្តម៉ាកហាយឡេនឌ័រ ផ្លាកលេខភ្នំពេញ2AW.0863 មកពីមុខពេញទំហឹង បណ្តាលឱ្យខាងម៉ូតូស្លាប់មួយរំពេច។

បន្ទាប់ពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុកបានចុះមកពិនិត្យ និងបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តបានបើកលឿនរេចង្កូតបុកជាមួយម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់។ក្រោយមកផ្នែកជំនាញបានយករថយន្តនិងម៉ូតូ ទៅទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ហើយបន្តរកចាប់ខ្លួនតៃកុងរថយន្តបង្ក យកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *