ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូទៅតុលាការ

បាត់ដំបង៖កាលពីរសៀលថ្ងៃទី២៦ខែមីនា សមត្ថកិច្ចបានក្របួចជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធដេញកាប់ប្លន់យកម៉ូតូតាមផ្លូវក្នុងខេត្តបាត់ដំបង បញ្ជូនទៅតុលាការ ។
មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយបង្កការភ័យខ្លាចក្នុងមូលដ្ឋាន សមត្ថកិច្ចបានស្រាវជ្រាវ ចាប់ជនសង្ស័យចំនួន៧នាក់ ជាមុខសញ្ញាធ្វើសកម្មភាពពេលថ្ងៃនិងយប់ ប្រដាប់ដោយកាំបិតវែងដេញកាប់ប្លន់យកម៉ូតូបានសម្រេចជាច្រើនលើក។
សកម្មភាពប្លន់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ និងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ពួកគេមានមានអាយុពី១៤ដល់១៩ឆ្នាំនៅឃុំភ្នំសំពៅ ស្រុកបាណន់កខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ជាមួយនោះបានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម៣គ្រឿង គ្មានផ្លាកលេខជារបស់ជនរងគ្រោះ២គ្រឿងនិងរបស់ជនសង្ស័យ១គ្រឿងជិះធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *