ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបានចាប់ស្ត្រី២នាក់ កំពុងរាំក្នុងអាគារខុនដូមួយពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវនិងឃាត់ខ្លួនស្រី្ត២នាក់កំពុងរាំក្នុងអគារខុនដូមួយយីហោ“អារ៉ាខាប៉ា”ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
លោកវរសេនីយ៍ឯកស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមីនានេះថា ផ្នែកជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមគ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅអគារខុនដូជាន់ទី១សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ស្ត្រី២នាក់ដែលចាប់ខ្លួន ឈ្មោះទិត្យច័ន្ទ រតនា អាយុ២៧ឆ្នាំលក់ដូរតាមអនឡាន ស្នាក់នៅខុនដូអារ៉ាខាប៉ា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ឈ្មោះចាន់ ធារី អាយុ២៦ឆ្នាំជាងអ៊ុតសក់ ស្នាក់នៅហាងអ៊ុតសក់សម្រស់ម្លិះ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមស៣កញ្ចប់-កែវសម្រាប់លាយម្សៅគ្រឿងញៀន២-ម៉ាស៊ីនចាក់ឌីស១គ្រឿង-ឡេបថបម៉ាកApple១គ្រឿងនិងទូរសព្ទ២គ្រឿង។ក្រោយមកជនសង្ស័យបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *