ព័ត៌មានសន្តិសុខសង្គម

បុរសបរទេសម្នាក់បានឈ្លក់ទឹកសមុទ្រ បណ្ដាលឱ្យស្លាប់ត្រៀមៗ

ខេត្តព្រះសីហនុ៖បុរសបរទេសជនជាតិអឺរ៉ុបម្នាក់ បានឈ្លក់នឹងទឹកសមុទ្រនៅឆ្នេរអូរឈើទាល បណ្តាលឱ្យស្លាប់ដោយមិនអាចជួយសង្គ្រោះទាន់។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីមានករណីបុរសបរទេសជនជាតិអឺរ៉ុបម្នាក់ អាយុ៨២ឆ្នាំបានឈ្លក់នឹងទឹកសមុទ្របណ្តាលឱ្យស្លាប់។សាក្សីបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានចុះលេងទឹកសមុទ្រនៅឆ្នេរអូរឈើទាល កាលពីរសៀលថ្ងៃទី២៤ ខែមីនា។
ប្រភពដដែលបានបន្តថា ពេលកំពុងលេងទឹកសមុទ្រ ស្រាប់តែគេឃើញបុរសនោះបានឈ្លក់នឹងទឹក បង្កការភ្ញាក់ផ្អើលត្រូវបានពលរដ្ឋនិងកម្លាំងអាជ្ញាធរព្យាយាមជួយសង្គ្រោះ។ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ។ក្រោយមកជនបរទេសដែលស្លាប់ ផ្នែកជំនាញដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ធ្វើកោសល្យវិច័យនិងរង់ចាំតំណាងស្ថានទូតចុះមកពិនិត្យដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *