ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងរថភ្លើងបុកគ្នា ធ្វើឲ្យក្រុមអង្គភាពសង្គ្រោះបន្ទាន់៧១១ របួសធ្ងន់៣នាក់

ខេត្តព្រះសីហនុ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថភ្លើងបុកគ្នាធ្វើឱ្យក្រុមអង្គភាពសង្គ្រោះបន្ទាន់711រងរបួសធ្ងន់២នាក់ពេលធ្វើដំណើរចេញពីបន្ទាយទៅធ្វើលំហាត់ជាមួយជំនាញជលផលនៅស្រុកស្ទឹងហាវ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្រុង/ខេត្តព្រះសីហនុម៉ោងជាង១ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញក្រុមការងារអង្គភាពសង្គ្រោះបន្ទាន់711រថយន្តចំនួន៣គ្រឿងបានបើកចុះពីចំណោទសំដៅឆ្លងផ្លូវរថភ្លើងឆ្ពោះទៅស្រុកស្ទឹងហាវ។
មកដល់ត្រង់កន្លែងឆ្លងផ្លូវរថភ្លើងហើយមិនបានឮរថភ្លើងស៊ីផ្លេរថយន្តក្រុមការងារបានចុះមកក៏ត្រូវរថភ្លើងបុកពេញទំហឹងនៅផ្នែកខាងមុខធ្វើឱ្យខ្ទាតរថយន្តចូលទៅក្នុងផ្ទះប្រជាពលរដ្ឋតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅក្នុងផ្ទះនោះទេ។
ក្រោយកើតហេតុក្រុមការងារសង្គ្រោះបន្ទាន់នៃអង្គភាព711បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យហើយសមត្ថកិច្ចបានបន្តនីតិវិធី។ចំពោះអត្តសញ្ញានៃជនរងគ្រោះរបស់បុគ្គលិកអង្គភាពសង្គ្រោះបន្ទាន់ 711ផ្នែកជំនាញមិនទាន់បានបញ្ជាក់ឱ្យដឹងនៅឡើយទេព្រោះកំពុងប្រមូលព័ត៌មានជុំវិញករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *