ព័ត៌មានសន្តិសុខសង្គម

បុរសដឹកជញ្ជូន Food Panda អង្គុយលើកៅអីដួលស្លាប់ភ្លាម

ភ្នំពេញ៖បុរសជាអ្នកដឹកជញ្ជូនFood Panda ម្នាក់កំពុងអង្គុយលើកៅអីស្រាប់ត្អូញថាមិនស្រួលខ្លួនក៏ដួលបណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមមិនអាចជួយសង្គ្រោះទាន់។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះឡោម សំណាង អាយុ២៦ឆ្នាំទីកំណើតនៅភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះបានស្លាប់នៅមុខហាងមីហឹរមួយស្ថិតនៅតាមផ្លូវ២២៥ កែងផ្លូវ១១៨ ខណ្ឌទួលគោកកាលពីថ្ងៃរសៀលទី២ ខែធ្នូ។
បុគ្គលិកហាងបានដឹងថា មុនកើតហេតុភ្ញៀវបានកម្ម៉ុងមីហឹរទើបជនរងគ្រោះជាបុគ្គលិកFood Panda បានជិះម៉ូតូមកហាងដើម្បីចាំយកមីទៅឱ្យភ្ញៀវ។កំពុងអង្គុយចាំលើកៅនៅមុខហាងក៏បានត្អូញថាដូចជាមិនស្រួលខ្លួន។ពេលនោះក៏ស្រាប់តែដួលធ្លាក់ពីលើកៅអីត្រូវបានបុគ្គលិកដូចគ្នានិងប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍-ខណ្ឌនិងពេទ្យជំនាញកោសល្យវិច័យបានចុះពិនិត្យហើយបានបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយសារខ្យល់គនិងនាំយកសពទៅតម្កល់នៅវត្តទឹកថ្លា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *