កំពង់ឆ្នាំង៖មន្រ្តីជំនាញដោយមានការអនុញ្ញាតពីស្ថាបនតុលាការបានដុតកម្ទេចចោលសត្វគ្រួចបង្កកខូចគុណភាពចំនួន៤តោននិជ្រូកមានមេរោគ៨៦ក្បាល។
មន្ត្រីនាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណ:បសុព្យាបាលបានឱ្យដឹងកាលពីថ្ងៃទី២ ខែធ្នូថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃក្រសួងកសិកម្មចូលរួមសហការជាមួយនគរបាលក្រសួងមហាផ្ទៃនិងជំនាញមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចចម្រុះបានដុតកម្ទេចចោលសត្វគ្រួចបង្កកខូចគុណភាពចំនួន៤តោននិងជ្រូកមានមេរោគចំនួន៨៦ក្បាល។
មន្ត្រីដដែលបានបន្តថា ករណីដុតកម្ទេចចោលសត្វគ្រួចបង្កកនិងជ្រូកនោះបានធ្វើឡើងនៅភូមិដំណាក់អំពូល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ទំនិញខូចគុណភាពនេះត្រូវក្រុមបង្ក្រាបបទល្មើសចរាចរសត្វនិងផលិតផលមានដើមកំណើតពីសត្វនៃក្រសួងកសិកម្មសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃចាប់បានកាលពីចុងខែវិច្ឆិកាកន្លងទៅ៕