ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ០២នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌឫស្សីកែវកាលពីល្ងាចថ្ងៃទី២ខែ ធ្នូបានចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធគឿងញៀននៅម្តុំសំណង់មិនរៀបរយក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវត្រៀមបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌបានចាប់ជនសង្ស័យ២នាក់ឈ្មោះ ស៊ឹម ស្រីពៅ ភេទស្រី អាយុ ៣០ឆ្នាំ ទីកំណើតភូមិធម្មជាតិឃុំស្រអែម ស្រុកជាំសាន្ត ខេត្តព្រះវិហារបច្ចុប្បន្ននៅភ្នំពេញ។ឈ្មោះនង រិទ្ធី ភេទប្រុសអាយុ ៣៩ឆ្នាំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកជាកម្មករ។
សមត្ថកិច្ចដកហូតវត្ថុតាងមាន-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចប់និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។បន្ទាប់ពីសាកសួរផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *