ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីជេះអាស៊ីត និងប្រើកាំបិតចាក់ បុរសម្នាក់របួសធ្ងន់ទៅតុលាការ!

ភ្នំពេញ៖កម្លាំងនគរបាលតាមចាប់បានស្រ្តីម្នាក់រួចបញ្ជូនទៅតុលាការករណីជះទឹកអាស៊ីតនិងប្រើកាំបិតចាក់បុរសម្នាក់ឱ្យរងរបួសធ្ងន់កាលពីចុងខែ វិច្ឆិកាកន្លងទៅហើយរត់គេចខ្លួន។
សមត្ថកិច្ចជំនាញបានឱ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា ករណីខាងលើបង្កឡើងដោយស្ត្រីសង្ស័យឈ្មោះ ញ៉ហន អាយុ៣៧ឆ្នាំ បានជះទឹកអាស៊ីតនិងយកកាំបិតចុងស្រួចចាក់ទៅលើបុរសរងគ្រោះឈ្មោះស៊ន សុខកេន អាយុ៣៣ឆ្នាំបណ្តាលឱ្យរងរបួសពេញខ្លួននៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញហើយស្ត្រីរូបនោះបានរត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយ នគរបាលរាជធានីភ្នំពេញនិងនគរបាលខេត្តរតនគីរីចុះស្រាវជ្រាវបន្ទាន់។រហូតដល់រសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២កម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ ញ៉ ហន នៅភូមិស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
ក្រោយចាប់បានកម្លាំងនាយកដ្ឋានបានប្រគល់ជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *