ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូនៅស្រុកឈូក

តាកែវ៖កម្លាំងនគរបាលស្រុកត្រាំកក់នៅថ្ងៃទី២ ខែធ្នូនេះបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ករណីប្លន់នៅម្តុំមាត់ស្ទឹងផ្លូវជាតិលេខ៣ភូមិដំណាក់ទ្រព្យស្រុកឈូកខេត្តកំពតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីនៅថ្ងៃទី២ ខែធ្នូលោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានដឹកនាំកម្លាំងជំនាញសហការជាមួយនគរបាលខេត្តកំពតបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន២នាក់ដែលបានធ្វើសកម្មភាពប្លន់ម៉ូតូស្រុកឈូកខេត្តកំពត។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ គូ ប៊ុនធឿន អាយុ២២ឆ្នាំនៅភូមិអូរផុត ស្រុកត្រាំកក់ ខេត្តតាកែវនិងឈ្មោះ ផុន មូលអាយុ១៧ឆ្នាំនៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ខេត្តតាកែវ។ជនសង្ស័យត្រូវចាប់ខ្លួននៅម្តុំភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់។
បន្ទាប់ពីចាប់ខ្លួនកម្លាំងនគរបាលស្រុកត្រាំកក់បានប្រគល់ជនសង្ស័យទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតវិញដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *