ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានចោរឆក់ខ្សែក ពីស្ត្រីជិះម៉ូតូដួលបោកក្បាលរបួសធ្ងន់!

ភ្នំពេញ៖បន្ទាប់ពីមានចោរឆក់ខ្សែកពីស្ត្រីកំពុងជិះម៉ូតូឱ្យដួលបោកក្បាលរបួសធ្ងន់សមត្ថកិច្ចបានចុះស្រាវជ្រាវភ្លាមៗ។រហូតមកដល់ពេលនេះមិនទាន់ចាប់បានក្រុមចោរនៅឡើយ។
ករណីខាងលើបានកើតឡើងនៅក្បែរវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលកាលពីល្ងាចថ្ងៃទី១ ខែធ្នូ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះសៅ សំណាង អាយុ ៣៥ឆ្នាំនៅភូមិ សង្កាត់ខាងលើ។មុនកើតហេតុស្រ្តីម្នាក់ជិះម៉ូតូតាមផ្លូវបេតុងពីជើងទៅត្បូងស្រាប់តែមានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែកបានសម្រេចធ្វើឱ្យម៉ូតូដួលស្ត្រីនោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងយកម៉ូតូទុកប្រគល់ឱ្យសាច់ញាតិជនរងគ្រោះវិញ និងបន្តស្វែងរកចាប់ រទាំងនោះយកមកចាត់ការតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *