ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកគ្រឿងញៀន នៅស្រុកមោងឫស្សី

(បាត់ដំបង)៖ នៅថ្ងៃ​សុក្រ​៩កេីត​ខែ​មិគសិរ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី០២ខែធ្នូឆ្នាំ២០២២វេលា​ម៉ោង​១០និង៣០នាទីស្ថិតនៅចំណុចក្រុមទី០៤ ភូមិ​ប្រឡាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តមសេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេ​នីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ឯក​ ស​ គឺមឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍ន​គរ​បាលរដ្ឋបាល​មោងចុះប្រតិបត្តិការបង្ក្រាបករ​ណីរក្សាទុកដោ​យខុសច្បាប់នូវសារធាតុ​ញៀនចំនួន ០១ករណីក្នុងបទល្មើសជាក់ស្ដែងនិង​បានឃាត់ខ្លួនជន​សង្ស័​យចំនួន០២​នាក់គឺឈ្មោះ សរ សិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោង​ឫ​ស្សី ខេត្តបាត់ដំបងនិងឈ្មោះ ម៉ុន ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌​សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៍សថ្លាចំនួន ០៩កូ​ន ថង់ទម្ងន់៤,៨៩ក្រាម ទាំងសំបកសង្ស័យមានសារធាតុញៀន។
-បំពងជក់គ្រឿងញៀនចំនួន ០១
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ប្រាក់រៀលចំនួន២៤៥,១០០​រៀល​(ម្ភៃបួនម៉ឺន​ប្រាំពាន់មួយរយរៀល)
-កាបូបដាក់ប្រាក់ចំនួន១។

ករណីខាងលើនេះនគរបាលស្រុកបានឃាត់ខ្លួននិងកំពុងកសាងសំ​ណុំរឿង​ដេីម្បីបញ្ជូនមក​កាន់ការិយា​ល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *