ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿង បុកនិងកិនមនុស្សម្នាក់បណ្ដាលឲ្យស្លាប់

កណ្តាល៖រថយន្តមិនស្គាល់អត្តសញ្ញាណ២គ្រឿងបានបុកនិងកិនបុរសម្នាក់បណ្តាលឱ្យស្លាប់យ៉ាងអណោមអធ័មពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះ។
គ្រោះថ្នាក់ចរាចរណ៍នោះនៅត្រង់ចន្លោះគីឡូម៉ែត្រ២៣-២៤ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែធ្នូ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ រ៉ូ វិច្ឆ័យ អាយុ២៥ឆ្នាំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកប៊ីតផ្លាកលេខកណ្តាល1AD.9755 ក្នុងល្បឿនលឿន ពីខាងភ្នំពេញទៅអ្នកលឿង។ពេលនោះមានរថយន្តធុនធំបើកស្របគ្នាបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យដួលខ្ទាតមនុស្សទៅចំណែកផ្លូវម្ខាងហើយត្រូវរថយន្តមួយគ្រឿងទៀតមកពីមុខកិនស្លាប់តែម្តង។
ដោយយប់ងងឹតមើលមិនស្គាល់រថយន្តទាំង២គ្រឿងនោះចាម៉ាកអ្វីនោះទេដោយពួកគេបានបន្ថែមល្បឿនរត់គេចបាត់អស់។សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវរករថយន្តបង្កក្នុងករណីនេះមកទទួលខុសត្រូវចំពោះមុខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *