Uncategorized

មេការសំណង់ម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

 

​កំពង់ឆ្នាំង​:​បុរស​មេការ​សំណង់​ម្នាក់​ត្រូវ​ចរន្ត​ខ្សែភ្លើង​ឆក់​បណ្ដាល​ឱ្យស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​/​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​។​
​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​ជនរងគ្រោះ​ឈ្មោះ​យ័ន​យ៉ី​ម​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជា​មេការ​សំណង់​និង​នៅក្នុង​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម​ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។​ប្រភព​ដដែល​បាន​បន្តថាៈ​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឡើង​ធ្វើ​ដំបូលផ្ទះ​និង​ត​អំពូល​ភ្លើង​នៅលើ​ពិ​ដាន​ផ្ទះ​ជាន់​ខាងលើ​កម្ពស់​៦​ម៉ែត្រ​បណ្ដាលឱ្យ​ខ្សែភ្លើង​ឆក់​រួច​ក៏​ធ្លាក់​មកក្រោម​។​

​ក្រោយ​ការ​ឆក់​មនុស្ស​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ហើយ​ត្រូវបាន​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ប៉ុន្តែ​ជា​អកុសល់​នៅពេលដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់​ក៏ត្រូវ​បាន​ដឹក​ត្រឡប់​យកមក​លំនៅស្ថាន​វិញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *