Uncategorized

បុរសម្នាក់ទៅបង់ត្រីស្ពាយសំណាញ់ទឹកហូរគួចខ្លាំងបណ្ដាលឲ្យលង់ស្លាប់

 

​សៀមរាប​:​បុរស​ម្នាក់​ទៅ​បង់​ត្រី​ស្ពាយ​សំណាញ់​ដើរ​ឆ្លង​កាត់ទឹក​កំពុង​ហូរ​គួច​ខ្លាំង​បណ្តាលឱ្យ​លង់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ច្រកទ្វារ​ទឹក​ខាងកើត​បារាយណ៍​ភូមិ​គោក​តា​ចាន់​សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ថាៈ​ជនរងគ្រោះ​មានឈ្មោះ​មែន​តុលា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​គោក​តា​ចាន់​សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​លោក​បាន​បន្តថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បានចេញ​ទៅរក​បង់​ត្រី​ដោយមាន​ស្ពាយ​សំណាញ់​ហើយ​បាន​ដើរទៅ​ចំណុច​ច្រកទ្វារ​ទឹក​ខាងកើត​បារាយណ៍​ដោយសារ​ទឹក​កំពុងតែ​ហូរ​ខ្លាំង​ហើយ​មាន​ស្ពាយ​សំណាញ់​ជាប់​ជាមួយ​ខ្លួន​ផង​នោះ​បណ្តាលឱ្យ​ទឹក​គួច​លង់​ស្លាប់​។​
​លោក​បាន​បញ្ជាក់ទៀតថា​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​មនុស្ស​លង់ទឹក​ស្លាប់​កម្លាំង​នគរបាល​ស្ដិ៍​សង្កាត់​គោក​និង​ប្រជា​ការពារ​បាន​ចុះមក​ស្រាវជ្រាវ​សាកសួរ​បំភ្លឺ​នៅ​កន្លែងកើតហេតុ​និង​មុជ​តាមរក​សព​រប​ស់បុ​រស​រងគ្រោះ​។​រហូតដល់​វេលា​ទៀបភ្លឺ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ទើប​កម្លាំង​ស្វែងរក​សព​របស់​ជនរ​ង​គ្រោះ​ឃើញ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *